ក្រុមស្រី្តសកម្មជនដីធ្លី ៦ រូបដែលបានធ្វើយុទ្ធនាការស្លៀកខ្មៅទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងតំណាងរបស់ពួកគេត្រូវបានដោះលែងវិញហើយកាលពីល្ងាចម្សិលមិញបន្ទាប់ពីអាជ្ញាធរខណ្ឌដង្កោឃាត់ខ្លួនពីរថ្ងៃខណៈដែលសកម្មជនផ្សេងទៀតបន្តធ្វើយុទ្ធនាការស្លៀកខ្មៅតែត្រូវបានអាជ្ញាធររារាំង។សកម្មជនដែលត្រូវដោះលែងរួមមានលោក យាយ ង៉ែត ឃុន អាយុ ៧៦ ឆ្នាំ (ហៅយាយ ម៉ាំមី) នៅតំបន់បឹងកក់ សហគមន៍ថ្មគោល ៥ នាក់គឺអ្នកស្រី ភួង សុភាព,ខៀវ សាវី សុខ រស្មី, ជាវ ស្រីនិច និងអ្នកស្រី មាស ស្រីពៅ។សកម្មជនស្ត្រីបឹងកក់ និងសហគមន៍ថ្មគោលរួមទាំងអ្នកលក់ប៉ឺតប៉ោងសរុប ១០ រូបត្រូវបានអាជ្ញាធរខណ្ឌដង្កោឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេ និងពលរដ្ឋប្រមាណ ១០០ នាក់ទៀតទៅធ្វើពិធីបួងសួងនៅមុខពន្ធនាគារព្រៃស (ម២) ដើម្បីទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកស្រី ទេព វន្នី ដែលត្រូវតុលាការចាប់ឃុំខ្លួនទាំង «អយុត្តិធម៌» ពាក់ព័ន្ធនឹងរឿងដែលមជ្ឈដ្ឋានជាច្រើនយល់ថាជារឿងនយោបាយ។ តែអ្នកលក់ប៉ឺតប៉ោង ៤ នាក់ត្រូវបានអាជ្ញាធរដោះលែងវិញនៅថ្ងៃដដែលបន្ទាប់ពីធ្វើកំណត់ហេតុចប់ខណៈសកម្មជនដីធ្លី ៦ នាក់ផ្សេងទៀតទើបតែដោះលែងពីម្សិលមិញដោយអាជ្ញាធរតម្រូវឱ្យផ្តិតមេដៃឈប់ធ្វើយុទ្ធនាការស្លៀកខ្មៅតទៅទៀត។អធិការខណ្ឌដង្កោលោក ជឹម ស៊ីថា ប្រាប់ភ្នំពេញប៉ុស្តិ៍ថាអាជ្ញាធរបានដោះលែងអ្នកទាំង ៦ រូបនៅវេលាម៉ោង ៤ ល្ងាចតែមិនប្រាប់ពីមូលហេតុនៃការឃាត់ខ្លួននោះទេ។...ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%8A%E1%9F%84%E1%9F%87%E1%9E%9B%E1%9F%82%E1%9E%84%E1%9E%9F%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%87%E1%9E%93-%E1%9F%A6%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B-%E1%9E%81%E1%9E%8E%E1%9F%88%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%98%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%9F%E1%9F%92%E1%9E%9B%E1%9F%80%E1%9E%80%E1%9E%81%E1%9F%92%E1%9E%98%E1%9F%85%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%9A%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9F%86%E1%9E%84