ត្រឡប់ក្រោយ

ព្រះ​អ​ង្គ​ម្ចា​ស់​ ស៊ី​​សុ​វ​ត្ថិ​ ​ធ​ម្មិ​កោ ​ថា​ ​កា​រ​ច​ល័​ត​ទ័​ព​ពេ​​ញ​ក្រុ​ង​ ​នឹ​ង​ធ្វើ​ឱ្យ​អ្នក​វិ​និ​យោ​គ​ទុ​ន​រ​ត់​ចេ​ញ

 ​​

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលថា ការចល័ត ទ័ពពេញទីក្រុង ឬ
មួយបង្ហាញរូបភាពគម្រាមកំហែងដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនេះ មិនមែន ធ្វើឱ្យគណបក្សប្រឆាំងខ្លាចនោះ
ទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកវិនិយោគដែលដាក់ទុន។ព្រះអង្គម្ចាស់មានបន្ទូលលើកឡើងបែបនេះ ធ្វើឡើងក្រោយពេលកងកម្លាំងអាជ្ញាធរជាច្រើនបានធ្វើការ ដាក់ពង្រាយ និង
បិទផ្លូវមិនឱ្យគណបក្សសង្រ្គោះជាតិធ្វើការដង្ហែញត្តិដាក់តាមបណ្ដាស្ថានទូតនានា ដែលជាប្រទេសជាហត្ថលេខីនៃកិច្ច
ព្រមព្រៀងទីក្រុងប៉ារីស ។កាលព្រឹកថ្ងៃទី៥ កញ្ញា កងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់ បានធ្វើការបិទផ្លូវនៅតាមបណ្ដាផ្លូវមួយ ចំនួននៅម្ដុំទី
ស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងគោលបំណងដើម្បីរារាំងការដង្ហែញត្តិរបស់គណបក្ស មួយនេះទៅដាក់នៅតាម
បណ្ដាស្ថានទូតមួយចំនួននៃប្រទេសជាហត្ថលេខី ។ ការបិទផ្លូវនេះ បានធ្វើឱ្យ មានការកកស្ទះចរចារណ៍យ៉ាងខ្លាំងនៅ
តាមបណ្ដោយផ្លូវជាតិលេខពីរ ពិសេសនោះគឺបានធ្វើឱ្យប៉ះពាល់ ដល់ការធ្វើដំណើររបស់កម្មករ កម្មការិនី ពួកគេលើក
ឡើងថា ដោយសារការបិទផ្លូវនេះទើបធ្វើឱ្យពួកគេ ខាតបង់ការងារ ។ប្រភពវិទ្យុសម្លេងព្រះសង្ឃឯករាជ្យ

 

http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=2418

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា