គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្លាស់ប្តូរពេលវេលា ការប្រកាសលទ្ធផលបណ្តាះអាសន្ន នៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ដោយប្តូរពីការប្រកាសលទ្ធផលពីរដងក្នុងមួយថ្ងៃ មកត្រឹម១ថ្ងៃដង នៅថ្ងៃបន្ទាប់។គ.ជ.ប ចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែកញ្ញា បានប្រកាសលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ពីរដងក្នុង១ថ្ងៃ គឺនៅម៉ោង១២ថ្ងៃត្រង់ និងម៉ោង៦ល្ងាច។ ប៉ុន្តែចាប់ពីថ្ងៃទី៦ ខែកញ្ញាតទៅ គ.ជ.ប បានសម្រេចប្តូរមកប្រកាសលទ្ធផលម្តងក្នុង១ថ្ងៃ គឺនៅម៉ោង៨ព្រឹក ហើយលទ្ធផលនេះទៀតសោធ សរុបត្រឹមម៉ោង៦ល្ងាចថ្ងៃម្សិលមិញ។អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាព Fresh News តាមទូរសព្ទនៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះថា ការសម្រេចផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជំុមួយ នៅថ្ងៃម្សិលមិញ ហើយសម្រេចចេញលទ្ធផល រាល់ម៉ោង៨ព្រឹក ដែលជាលទ្ធផលនៃការបូកសរុបទិន្នន័យ ចុះឈ្មោះបោះឆ្នោត ថ្ងៃម្សិលមិញគិតត្រឹមម៉ោង៦ល្ងាច។សូមជម្រាបថា រយៈពេល៥ថ្ងៃនៃដំណើរការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋខ្មែរជាង៨៣ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោត ខណៈ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួនជាង៩.៦លាននាក់៕ប្រភពFRESHNEW