ត្រឡប់ក្រោយ

អាជ្ញាធរកម្ពុជាថាវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមនៅតំបន់ហាមឃាត់ក្នុងខេត្តរតនគិរី

 

អាជ្ញាធរកម្ពុជាអះអាងថា ភាគីវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមចំនួនពីរក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុងខេត្តរតនគិរី បើទោះជាភាគីទាំងបានជួបគ្នាស្វែងរកការបញ្ឈប់ការសាងសង់ក៏ដោយ។កាលពីចុងខែសីហា គណៈកម្មការជំនាញព្រំដែនកម្ពុជា-វៀតណាមបានពិភាក្សាចំនួនពីរថ្ងៃ ដោយនៅក្នុងកិច្ចប្រជុំនោះ កម្ពុជាស្នើឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពធ្វើផ្លូវ ជីកស្រះ និងធ្វើប៉ុស្ដិ៍យាមនៅតំបន់ហាមឃាត់ឬតំបន់ស ព្រមទាំងព្រមានថាកម្ពុជានឹងចុះទប់ស្កាត់ បើភាគីវៀតណាមនៅតែមិនគោរពកិច្ចព្រមព្រៀង។ក្រោយពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជានិងជាអនុប្រធានទី១ គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក ឡុង វិសាលោ ប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើភាគីវៀតណាមនៅតែមិនបញ្ឈប់សកម្មភាពសាងសង់ទេ លោកនឹងបញ្ជាឲ្យរុះចេញ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរកម្ពុជាថាភាគីវៀតណាមមិនព្រមបញ្ឈប់សកម្មភាពនោះទេ។អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថាវៀតណាមនៅតែបន្តសង់បាន៦០%ហើយ បើទោះជាមានការស្នើឲ្យផ្អាកពីភាគីកម្ពុជា។លោកមានប្រសាសន៍ថា៖ “យើងហាមគេ គេថាគេសងនៅលើទឹកដីគេ យើងថាឡូវសុំឲ្យមានការបញ្ឈប់ ចាំមានកិច្ចព្រមព្រៀងពីភាគីទាំងពីរចឹងឬក៏មានពីប្រមុខរដ្ឋាភិបាលយើង គេថាគេធ្វើនៅក្នុងទឹកដីគេ ហើយក្នុងករណីគេឈប់បាន វាទាល់តែរដ្ឋាភិបាលគេ របស់គេឲ្យគេឈប់ បានគេឈប់“។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា