អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្តោតការយកចិត្តទុកដាក់លើសោភ័ណភាព និងសុវត្ថិភាពនៅទីធ្លាសាធារណៈចំណុចកណ្តាលក្រុងដែលក្មេងៗចូលទៅធ្វើពិធីខួបកំណើត ឬលំហែកាយនៅពេលរសៀល។បង្ហាញការព្រួយបារម្ភថា ធុងឧស្ម័នអេល្យ៉ូម ជាឧស្ម័នគ្មានប្រតិកម្មគីមី និងគ្មានចំហេះ អាចនឹងផ្ទុះឆេះបង្ករបួសដល់អ្នកដំណើរឆ្លងកាត់លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ មានប្រសាសន៍ថា អ្នកលក់នៅក្នុងខណ្ឌនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ប៉េងប៉ោងតាមតំបន់ទេសចរណ៍ពេញនិយមនានាទៀតឡើយ ក្នុងនោះរួមមានវិមានឯករាជ្យ ព្រះបរមរាជវាំង និងមាត់ទន្លេ។បទបញ្ជានេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីអ្នកលក់ប៉េងប៉ោងបួននាក់ត្រូវបានឃាត់ខ្លួន រួមជាមួយក្រុមសកម្មជនដែលធ្វើការតវ៉ាទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី អ្នកធ្វើយុទ្ធនាការប្រឆាំងការបណ្ដេញចេញពីផ្ទះសំបែងនៅខាងក្រៅពន្ធនាគារព្រៃស ប៉ុន្តែមន្ត្រីបញ្ជាក់ថា បទបញ្ជាេនះមិនពាក់ព័ន្ធនឹងការឃាត់ខ្លួនទាំងនោះទេ។ហើយក្រុមអ្នកលក់ប៉េងប៉ោងជិតវិមានឯករាជ្យនិយាយថា ហេតុផលសម្រាប់បម្រាមនេះដែលអាជ្ញាធរបានប្រាប់ពួកគាត់ខុសគ្នាទាំងស្រុង នោះគឺដោយសារបារម្ភខ្លាចមានភេរវកម្មកើតឡើង។នៅក្នុងវីដេអូឃ្លីបលោក គួច ចំរើន មានប្រសាសន៍ទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីព្រឹកម្សិលមិញ លោកបានលើកឡើងថា ធុងឧស្ម័នអេល្យ៉ូមដែលអ្នកលក់ប៉េងប៉ោងប្រើប្រាស់អាចនឹងផ្ទុះ ហើយបង្កការផ្អើលរត់ជាន់គ្នា។ប្រភពខេមបូឌា ដេលី
http://www.cambodiadailykhmer.com/34120