ត្រឡប់ក្រោយ

មេ​ឃុំ​ខេត្ត​ព្រះវិហារ​ថា​មន្ត្រី​បក្ស​កាន់​អំណាច​បង្ខំ​ឲ្យ​បញ្ជាក់​លិខិត​ស្នាក់​នៅ​ឲ្យ​ទាហាន​មក​ពី​តំបន់​ផ្សេង

 

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះវិហារ អះអាង​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី​រយៈពេល ៦​ថ្ងៃ​មក​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​មាន​នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់នៅ។ ភាព​មិន​ប្រក្រតី​នោះ គឺ​មាន​ការ​ដឹក​ជញ្ជូន​ទាហាន​ជាច្រើន​នាក់​ដែល​មិន​ធ្លាប់​ស្នាក់​នៅ​ក្នុង​ឃុំ​នោះ​ទាល់​តែ​សោះ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ព្រម​ទាំង​បង្ខំ​ឲ្យ​អាជ្ញាធរ​ឃុំ​ធ្វើ​លិខិត​បញ្ជាក់​ការ​ស្នាក់នៅ​ឲ្យ​ទាហាន​ដែល​ពួក​គេ​មិន​ដែល​ស្គាល់​ទាំងនោះ​ផង។មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ឆែប២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ មក​ពី​គណបក្ស​ប្រឆាំង កំពុង​ពិចារណា​លើ​ការ​ដក​ខ្លួន​ចេញ​ពី​ការងារ​របស់​រដ្ឋ​នៅ​ថ្នាក់​ឃុំ​មួយ​រយៈ ដើម្បី​គេច​ចេញ​ពី​ការ​គាប​សង្កត់​ដែល​តម្រូវ​ឲ្យ​រូប​គាត់​ធ្វើ​លិខិត​បញ្ជាក់​ការ​ស្នាក់នៅ​ទៅ​ឲ្យ​ទាហាន​ជាច្រើន​នាក់ ដែល​គាត់​មិន​ធ្លាប់​ស្គាល់។ការ​ដក​ខ្លួន​ចេញ​ពី​ការងារ​ឃុំ​មួយ​រយៈ​នេះ ដោយសារ​តែ​គាត់​មិន​ចង់​ធ្វើ​លិខិត​បញ្ជាក់​ការ​ស្នាក់នៅ​ទៅ​ឲ្យ​ទាហាន​ជាច្រើន ដែល​គេ​ដឹក​ជញ្ជូន​ពី​តំបន់​ផ្សេង​ដើម្បី​ឲ្យ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​របស់​គាត់​ទេ។មេ​ឃុំ​ឆែប២ មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ពុធ ស្រេង។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៦ ខែ​កញ្ញា ថា រយៈពេល ២-៣​ថ្ងៃ​ជាប់​គ្នា​មក​ហើយ លោក​បាន​ឃើញ​ទាហាន​ជាច្រើន​ត្រូវ​គេ​ដឹក​ជញ្ជូន​មក​ពី​តំបន់​ព្រំដែន​ខ្មែរ-ថៃ ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​របស់​លោក។ លោក​មេ​ឃុំ​ដដែល​បញ្ជាក់​ថា ទាហាន​ទាំងនោះ​មិន​ធ្លាប់​ស្នាក់នៅ​ក្នុង​ឃុំ​ឆែប២ ទេ ហើយ​រូប​លោក​ក៏​មិន​ដែល​ស្គាល់​ដែរ។ប្រភពFRA

http://www.rfa.org/khmer/news/politics/irregularities-in-the-voter-registration-in-preahvihear-09062016082611.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា