ត្រឡប់ក្រោយ

មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា​ស្នើ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ព័ត៌មាន​ទាក់ទង​អាជីវកម្ម​បូម​ខ្សាច់

 

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញ​ផ្សាយ​កំណត់ត្រា​សង្ខេប​មួយ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​សិទ្ធិមនុស្ស​ដោយសារ​ការ​បូម​ខ្សាច់​នៅ​កម្ពុជា។ អង្គការ​នេះ រក​ឃើញ​ថា អភិបាលកិច្ច​ទន់​ខ្សោយ និង​អំពើ​ពុករលួយ​ដ៏​រ៉ាំរ៉ៃ កំពុង​ជួយ​សម្រួល​ឱ្យ​មាន​ការ​បូម​ខ្សាច់​ខុសច្បាប់​នៅ​តាម​ទន្លេ ច្រាំង​ទន្លេ និង​តំបន់​ឆ្នេរ​នៅ​ទូទាំង​ប្រទេស។មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ប្រតិបត្តិការ​បូម​ខ្សាច់​ដោយ​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ និង​មិន​បាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ។អ្នក​សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ថ្លែង​ថា ការ​ទាញ​យក និង​ធ្វើ​អាជីវកម្ម​ធនធាន​ខ្សាច់​អាច​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប៉ុន្តែ​សហគមន៍​មូលដ្ឋាន​ពុំ​ទទួល​បាន​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​នោះ​ទេ ព្រោះ​ការងារ​ត្រូវ​បាន​ផ្ដល់​ទៅ​ឱ្យ​ជន​ចំណាក​ស្រុក​ទៅ​វិញ ហើយ​ផលប្រយោជន៍​ធ្លាក់​លើ​តែ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ប៉ុណ្ណោះ៖ «ធម្មតា​ការ​ធ្វើ​អាជីវកម្ម ការ​ធ្វើ​វិនិយោគ ឬ​ក៏​ការ​អភិវឌ្ឍ គឺ​យើង​ទទួល​ស្គាល់​ថា ប្រទេស​នីមួយៗ ត្រូវ​តែ​មាន ក៏​ប៉ុន្តែ​សំខាន់​ត្រង់​ថា រាល់​កម្មវិធី​ដែល​អភិវឌ្ឍ​ហ្នឹង គឺ​ត្រូវតែ​សិក្សា​ពី​បញ្ហា​ប៉ះពាល់​ដល់​សង្គម​បរិស្ថាន ជាពិសេស​គឺ​ជីវភាព​រស់​នៅ និង​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ»។កំណត់ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ថា ការ​បូម​ខ្សាច់​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផ្នែក​សិទ្ធិមនុស្ស។ប្រភពFRA

http://www.rfa.org/khmer/news/environment/cchr-release-briefing-on-hr-impacts-of-sand-dredging-09062016225449.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា