ត្រឡប់ក្រោយ

ក្រសួងការបរទេសកម្ពុជា៖ ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយលោក បាន គីមូន ពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ

 

នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសអំពីជំនួបរវាលោក ហ៊ុន សែន ជាមួយលោក បាន គីមូន ប្រមុខអង្គការសហប្រជាជាតិ នៅទីក្រុងវៀងច័ន្ទ ។ ដោយក្នុងនោះប្រមុខដឹកនាំទាំងពីរបានពិភាក្សាគ្នា អំពីបណ្តាប្រធានបទទាក់ទងទៅនឹង ការប្រែប្រួលអាកាសធាតុ ជាពិសេសគឺកិច្ចព្រមព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ការចូលរួមចំណែករបស់កម្ពុជា ក្នុងប្រតិបត្តិការថែរក្សា សន្តិភាព របស់អង្គការសហប្រជាជាតិ កិច្ចការ និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងប្រធានបទដែលមាន ផលប្រយោជន៍ទៅវិញទៅមកមួយចំនួនទៀត។នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាផ្លូវការនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧១ថា កម្ពុជានឹងផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឲ្យបានមុនដំណាច់ឆ្នាំ២០១៦។ប្រភពFRESHNEW

 

http://www.freshnewsasia.com/index.php/en/33568-2016-09-07-03-29-08.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា