ត្រឡប់ក្រោយ

លោ​ក​ ​សុ​ខ ​ឥ​សា​ន​៖​ ​ញ​ត្តិ​តែ​មួយ​ស​ន្លឹ​ក​សោះ​ចាំ​បា​ច់​កែ​ណ​ព​ល​រ​ដ្ឋ​ឱ្យ​ចូ​ល​រួម​​ដ​ង្ហែ​នាំ​ឱ្យ​ពិ​បា​ក​ដ​ល់​អា​​ជ្ញា​ធ​​​រ​​ ​​

 

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន លើកឡើងថា ការបិទផ្លូវរបស់អាជ្ញាធររាជធានីភ្នំពេ ចំពោះការរារាំង
មិនឱ្យមានការដង្ហែញត្តិរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី៥ កញ្ញា នោះ គឺគ្រាន់តែជាការទប់ស្កាត់កុំឱ្យមានបញ្ហា
ចលាចលកើតឡើងតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែគណបក្សប្រឆាំង និងអ្នកវិភាគមើលឃើញថា នេះគឺជាសិទ្ធិ របស់ពលរដ្ឋ និង
គណបក្សប្រឆាំង រដ្ឋាភិបាលមិនគួរបំបិទសិទ្ធិឡើយ។នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៦ សីហា លោក សុខ ឥសាន បានបញ្ជាក់ថា គណបក្សសង្រ្គោះ
ជាតិបើគ្រាន់តែញត្តិមួយសន្លឹក ឬពីរសន្លឹកបែប នេះ មិនចាប់បាច់អ្វីដែលត្រូវកែណពលរដ្ឋទូទាំងប្រទេសឱ្យចូលរួម
ដង្ហែនោះទេ ។ លោកបន្តថា បើចំពោះរូបលោកវិញ បើគ្រាន់តែញត្តិ១សន្លឹកប៉ុណ្ណឹងក៏អាចជិះម៉ូតូឌុបទៅដាក់បានដែរ 
ពុំចាំបាច់ត្រូវដង្ហែនាំឱ្យពិបាកដល់អាជ្ញាធរនោះឡើយ ។ឆ្លើយតបនឹងបញ្ហានេះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលបាត់ដំបងលោកស្រី មួរ សុខហួរ លើកឡើងថា អ្វី
ដែលរដ្ឋាភិបាល ឬអាជ្ញាធរធ្វើនោះ គឺជាការរំលោភច្បាប់ទាំងស្រុង ។ លោកស្រីលើក ឡើងថា គណបក្សសង្រ្គោះជាតិ
ចង់ឃើញប្រជាពលរដ្ឋខ្មែរចូលរួមបញ្ចេញមតិបានដោយសេរី តាមច្បាប់ រដ្ឋធម្មនុញកម្ពុជាដែលបានចែង ។ប្រភពVIM

 

http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=2422

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា