ត្រឡប់ក្រោយ

មន្ត្រី​បដិសេធ​ផ្តល់​ព័ត៌មាន​រឿង​បញ្ជូន​កំណត់​ហេតុ​ព្រំដែន​ ទៅ​វៀតណាម

 

ខណៈ​ដែល​វៀតណាម​នៅ​តែ​បន្ត​សាងសង់​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​តំបន់ស​ក្នុង​ខេត្ត​រតនគិរី​មន្ត្រី​ជាន់​ខ្ពស់​​កម្ពុជា​បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​រឿង​បញ្ជូន​កំណត់​ហេតុ​កិច្ចប្រជុំ​រួម​ពី​បញ្ហា​​ព្រំដែន​ដែល​មិន​​ចុះ​សម្រុង​គ្នា​ទៅ​ប្រទេស​វៀតណាម​។ចាប់​តាំង​ពី​ខែ​កក្កដា​រហូត​មក​ទល់​នឹង​ពេល​នេះ​វៀតណាម​នៅ​តែ​បន្ត​សកម្មភាព​​សាងសង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​កម្ពុជា​​​ចាត់​ទុក​ថា​ជា​តំបន់ស​មិន​ទាន់​​បោះ​បង្គោល​ព្រំដែន​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។ភាគី​​កម្ពុជា​បាន​ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​ការ​សាងសង់​នេះ​ប៉ុន្តែ​​ភាគី​​វៀតណាម​​នៅ​តែ​បន្ត​ធ្វើ​ការ​សាងសង់​ដោយ​ថា​សំណង់​នោះ​គឺ​ស្ថិត​នៅ​លើ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ទៅវិញ។លោក ញ៉ែម សំអឿន ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី​បាន​មាន​​ប្រសាសន៍​បញ្ជាក់​កាលពី​ម្សិលមិញ​ថា៖ «រឿង​​សង់​ប៉ុស្តិ៍​នៅ​តែ​បន្ត​សង់​ដដែល​ហ្នឹង។ យើង​ឃាត់​​ចេះ​តែ​ឃាត់​ហើយ​តែ​នេះ​ជា​រឿង​ថ្នាក់​ជាតិ។ ខាង​ខេត្ត​យ៉ាឡាយ [ប្រទេស​វៀតណាម]។ យើង​បាន​ជជែក​គ្នា​ពី​រឿង​ហ្នឹង​ហើយ​តែ​គេ​ថា​ «រឿង​ហ្នឹង​ថ្នាក់​ជាតិ​គេ​បញ្ជា​មក​​»។ទោះ​ជា​យ៉ាង​​ណា​លោក​ថា​ទំនាក់​​ទំនង​​រវាង​​អាជ្ញាធរ​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ​ ប្រទេស​​វៀតណាម​មាន​ដំណើរការ​ជាធម្មតា។ ប៉ុន្តែ​កម្ពុជា​បាន​និង​កំពុង​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ឃ្លាំ​មើល​មិន​ឲ្យ​កើត​មាន​បាតុភាព​ផ្សេង​កើត​មាន​នៅ​តាម​បន្ទាត់​ព្រំដែន​ដូច​ករណី​លួច​ជីក​ស្រះ​ចំនួន ៩ និង​ការ​សាងសង់​ប៉ុស្តិ៍​ថ្មី​នោះ​ឡើយ​។លោក​ ញ៉ែម សំអឿន ​បាន​ថ្លែង​ថា៖ «រឿង​បាតុភាព​ថ្មី​ដូចជា​​អត់​មាន​ទេ​តែ​គ្រាន់​តែ​ថា​រឿង​សង់ [ប៉ុស្តិ៍] នៅ​តែ​សង់​អ៊ីចឹង​​។ តែ​យើង​កាន់​តែ​រឹតបន្តឹង​ឃ្លាំ​មើល​​តាម​បណ្តោយ​ព្រំដែន​ទាំង​ហ្នឹង។ បើ​​មាន​បញ្ហា​អី​យើង​ត្រូវ​​រាយការណ៍​ជូន​ថ្នាក់​ជាតិ​ភ្លាម»​។ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%98%E1%9E%93%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%94%E1%9E%8A%E1%9E%B7%E1%9E%9F%E1%9F%81%E1%9E%92%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%9B%E1%9F%8B%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%94%E1%9E%89%E1%9F%92%E1%9E%87%E1%9E%BC%E1%9E%93%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%8F%E1%9F%8B%E1%9E%A0%E1%9F%81%E1%9E%8F%E1%9E%BB%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%86%E1%9E%8A%E1%9F%82%E1%9E%93-%E1%9E%91%E1%9F%85%E1%9E%9C%E1%9F%80%E1%9E%8F%E1%9E%8E%E1%9E%B6%E1%9E%98

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា