ត្រឡប់ក្រោយ

លោក ម៉ម ​​​សូណង់ដូ ​​​ម្ចាស់វិទ្យុ​​​សម្បុក​​​ឃ្មុំប្តឹង​​​ព្រះសង្ឃ​​​សកម្មជន ​​​ប៊ុត ប៊ុនតិញ ​​​ពីបទ​​​បរិហារកេរ្តិ៍

 

លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុដ៏មានប្រជាប្រិយភាពដែលកាលពីឆ្នាំមុនបានបង្កើតគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យបានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃប្រកាន់ជំហរប្រឆាំងពាក់ព័ន្ធការអះអាងដែលថា លោកព្យាយាមទិញតំណែងតំណាងរាស្ត្រនិងតំណែងជាមន្ត្រីមួយរូបនៅក្នុងគណបក្សសង្គ្រោះជាតិ។ នៅក្នុងពាក្យបណ្តឹងដាក់ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ម សូណង់ដូបានចោទប្រកាន់ព្រះសង្ឃអង្គនេះថាបាន “ផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញទំនាក់ទំនងសង្គមដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្ញុំ ប៉ះពាល់ដល់តួនាទីបក្សរបស់ខ្ញូំនិងប៉ះពាល់ដល់បេះដូងរបស់អ្នកគាំទ្របក្សខ្ញុំ”។លោក ម៉ម សូណង់ដូ ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិមុនពេលបង្កើតគណបក្សផ្ទាល់ខ្លួនបានលើកឡើងថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានអះអាងនៅក្នុងវីដេអូបង្ហោះតាមហ្វេសប៊ុក និងយូធូបកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៥ថា លោកមិនបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ព្រោះលោកមិនអាចទទួលបានតំណែងដែលខ្លួនចង់បាននៅក្នុងគណបក្សនេះ។បណ្តឹងរបស់លោក ម៉ម សូណង់ដូ បានដកស្រង់សង្ឃដីការបស់ព្រះតេជគុណប៊ុត ប៊ុនតិញ មកថា “លោក ម៉ម សូណង់ដូ បានចរចាតម្លៃដើម្បីឲ្យភរិយារបស់លោកក្លាយជាតំណាងរាស្ត្រជាមុនហើយគាត់ចង់បានតំណែងធំមួយ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានយល់ព្រម [ត្រឹមតែ] ជួយលោក ម៉ម សូណង់ដូឲ្យទទួលបានតំណែងជាតំណាងរាស្ត្រមណ្ឌលក្រចេះប៉ុណ្ណោះ ប៉ុន្តែ លោក ម៉ម សូណង់ដូ ចង់បានទាំងពីរ។ ប្រភពខេមបូឌា ដេលី

http://www.cambodiadailykhmer.com/34139

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា