ត្រឡប់ក្រោយ

លោកពេជ្រ ស្រស់៖ UNព្រួយបារម្ភ ពីនយោបាយកម្ពុជា គ្រាន់តែជារូបភាព ប៉ុណ្ណោះ

 

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា  លោកស្រី Ravina  Shamdasani  អ្នកនាំពាក្យការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា  បានសម្ដែងការព្រួយបារម្ភ ពីស្ថានភាព នយោបាយនៅកម្ពុជា  គ្រាន់តែជារូបភាពប៉ុណ្ណោះ  និងមិនទាន់ស្វែងយល់ឲ្យស៊ីជម្រៅ លើបញ្ហានយោបាយកម្ពុជា នៅឡើយទេ ។ លោក ពេជ្រ ស្រស់ បានលើកឡើងបែបនេះ បន្ទាប់ពី លោកស្រី Ravina  Shamdasani  បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនយោបាយកម្ពុជា ។ លោកស្រីថា  មួយរយៈពេលថ្មីៗនេះ មានកងកម្លាំងប្រដាប់អាវុធ បានដាក់យ៉ាងសម្បើម នៅជុំវិញទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ (CNRP) ហើយអាជ្ញាធរបាន ដាក់បារ៉ាស់បិទផ្លូវ និងបានចល័តទ័ព  ក្នុងការប៉ុនប៉ងបញ្ឈប់ក្បួន ដង្ហែរបស់ CNRP ដើម្បីដាក់ញ្ញត្តិស្នើឲ្យបន្ធូបន្ថយ ស្ថានភាពនយោបាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ។ លោក ពេជ្រ ស្រស់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី៧ កញ្ញា ថា “លោកស្រី Ravina  Shamdasani  គាត់ឃើញរូបភាពនៅពេល ដែលសាលាក្រុងបានបិទផ្លូវ  មិនឲ្យគណបក្សសង្គ្រោះជាតិ ដង្ហែញ្ញត្តិ  គាត់ព្រួយបារម្ភនឹងត្រូវហើយ  ប៉ុន្ដែគាត់មិនទាន់ស្វែងយល់ ឲ្យស៊ីជម្រៅទេ តើមានរឿងអ្វីបានគេបិទផ្លូវ ។ ក្រុមតំណាងរាស្ដ្រដង្ហែញ្ញត្តិ  ចំណុចនេះហើយគាត់គ្រាន់តែ មើលឃើញរូបភាព ហើយគាត់បានផ្ដោតអារម្មណ៍ ទៅរឿងនយោបាយតែម្ដងទៅ” ។ប្រភពដើមអម្ពិល

http://allkhmerlink.blogspot.com/2013/11/dap-newscom.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា