ត្រឡប់ក្រោយ

គ.ជ.ប៖ ទោះបីមិនមានដំណើរការ ចុះឈ្មោះបោះឆ្នោត ក៏នៅតែមានបញ្ហាអសន្តិសុខ តែក៏មិនរាំងស្ទះដែរ

 

 

 

អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងថា ដំណើរការចុះឈ្មោះបោះឆ្នោត នៅតែប្រព្រឹត្តទៅជាធម្មតា មិនមានបញ្ហាអ្វីមករាំងស្ទះឡើយ បើទោះបីមានបញ្ហាអសកម្ម មួយចំនួនតូចកើតមានឡើងក្តី ហើយបើទោះបីជាគ្មាន ដំណើរចុះឈ្មោះបោះឆ្នោត ក៏នៅតែមានបញ្ហាអសន្តិសុខ នានាកើតឡើងដែរ ។ សមាជិកអង្គការសង្គមស៊ីវិល នៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) បានអំពាវនាវឲ្យ គ.ជ.ប និងគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការពារការ ចុះឈ្មោះបោះឆ្នោត ឲ្យជួយការពារសន្តិសុខ និងភាពសុខដុមនីយកម្ម ដល់ពលរដ្ឋទាំងអស់ធ្វើការ ចុះឈ្មោះបោះឆ្នោត ដោយមិនមានការរំខាន និងភិតភ័យ នេះបើយោងតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ។ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ នៅថ្ងៃទី៧ កញ្ញា ថា ការអំពាវនាវ និងការផ្តល់អនុសាសន៍ ទាំងឡាយ របស់ក្រុមអង្គការសង្គមស៊ីវិល លោកស្វាគមន៍ជានិច្ច។ លោកបន្តថា តាមរបាយការណ៍ ដែលទទួលបានប្រចាំថ្ងៃ របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា មានករណីចោរ លួច ប្លន់ និងគ្រឿងញៀនបន្តិចបន្តួច។ លោកបញ្ជាក់ថា “បើសិនជាយើងគិតថា អាហ្នឹង (បញ្ហាខ្លះៗ) វាពាក់ព័ន្ធដល់សន្តិសុខ បោះឆ្នោតនេះគឺជាគំនិតមួយ ប៉ុន្តែរឿងហ្នឹង ទោះបីជាមិនចុះឈ្មោះបោះឆ្នោត ក៏រឿងហ្នឹងតែងតែកើតមានឡើងដែរ ។  ប្រភពដើមអម្ពិល

http://www.dap-news.com/index.php/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/15755.html#sthash.Rr33srUh.dpuf

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា