ត្រឡប់ក្រោយ

CPP ថា ការចង់ចរចាររបស់ CNRP មិនដើម្បីពង្រឹង វប្បធម៌សន្ទនា តែដើម្បីដោះលែង អ្នកទោស

 

 

 

 អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា បំណងចង់ជួបចរចារបស់ គណបក្សសង្គ្រោះជាតិ (CNRP) ជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនដើម្បីពង្រឹងវប្បធម៌ សន្ទនានោះទេ ប៉ុន្តែចង់អន្តរាគមន៍ ជួយដោះលែងអ្នកទោស ក្នុងជួរបក្សរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ ព្រៃសប៉ុណ្ណោះ ។ ការលើកឡើងនេះ បន្ទាប់ពីតំណាងរាស្ត្រ គណបក្សសង្រ្គោះជាតិលោក ហូរ វ៉ាន់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានលើកឡើងថា CNRP នៅតែបន្តបើកទ្វារចរចា រកដំណោះស្រាយជាមួយ CPP ទោះបីជាបក្សកាន់អំណាច មិនទាន់បង្ហាញតម្រុយក៏ដោយ ហើយគណបក្សមិនចង់ ឃើញការប្រើប្រាស់ ហិង្សាឡើយ ។ ថ្លែងប្រា តាមទូរស័ព្ទនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សុខ ឥសាន បានមានប្រសាសន៍ថា រងចាំមើលសេចក្តីសង្ឃឹម របស់គណបក្សសង្គ្រោះជាតិ តើវាក្លាយជាការពិត ឬយ៉ាងម៉េច? ព្រោះថាគណបក្សប្រឆាំងមួយនេះ មានរឿងមិនចេះចប់ទេ ផុតពីមួយចូលមួយ បង្កើតបញ្ហារហូត ហើយយកបញ្ហាធ្វើជាចំណាប់ ដើម្បីដាក់បន្ទុកមកលើក CPP ។ លោកបានបន្តថា “ខ្ញុំយល់ថាមិនដូចគាត់ថាទេ ពីព្រោះជំហរបស់គណបក្សប្រជាជនមិនទាន់ មានការផ្លាស់ប្តូរនៅឡើយទេ នៅក្នុងករណីតុលាការ កំពុងដំណើរការនីតិវិធី របស់ខ្លួន ទៅលើជនដែល ប្រព្រឹត្តល្មើសច្បាប់ ដែលចេញពីក្នុងជួរគណបក្សសង្គ្រោះជាតិ…។ប្រភពដើមអម្ពិល

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា