ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានប្រកាសជំហរ យ៉ាងម៉ឹងម៉ាត់ថា លោក នឹងបន្តរស់នៅក្នុងស្នាក់ គណបក្សរហូត ទាល់តែមានដំណោះ ស្រាយផ្នែកនយោបាយណាមួយ សមស្រប ទើបចេញមកបន្ត សកម្មភាពនយោបាយ ជាធម្មតាវិញ ។ ថ្លែងក្នុងវេទិកានយោបាយ ស្តីពី វិមជ្ឈការ ឃុំ-សង្កាត់ នៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោក កឹម សុខា បានប្រកាសជំហរថា នឹងនៅស្នាក់គណបក្ស រហូតមានដំណោះ ស្រាយនយោបាយ ដូចកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។ លោកបញ្ជាក់ថា «រាល់សប្តាហ៍គណបក្ស សង្គ្រោះជាតិ នឹងនៅតែមានកម្មវិធី នយោបាយចំនួនបីថ្ងៃ។ ចំពោះប្រជាពលរដ្ឋ មកស្នាក់ការគណបក្ស ទំាងយប់ទំាងថ្ងៃនោះ ដើម្បីឃ្លាំមើល សភាពការណ៍នយោបាយ ក៏ដូចជាសុវត្ថិភាពប្រធានស្តីទី។ ប្រជាពលរដ្ឋមកពេលខ្លះ ក៏មានច្រើន មានតិចតាមស្ថានការណ៍ នយោបាយ» ។ លោកបន្ថែមថា ការមករបស់កម្មជន ដើម្បីចង់ឲ្យមានដំណោះស្រាយ នយោបាយដូចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តដោយ សេរី និងយុត្តិធម៌ ។ លោកបញ្ជាក់ថា «យើងចង់ឲ្យមានដំណោះស្រាយ ដោយទម្លាក់ការ ចោទប្រកាន់លើលោក ប្រធាន និងប្រធានស្តីទី សង្គមស៊ីវិលឬអ្នក ដែលកំពុងជាប់ពន្ធនាគារប៉ុន្មាន គឺត្រូវមានដំណោះស្រាយទំាងអស់ ដើម្បីឲ្យបរិយាកាសវិល ទៅរកភាពប្រក្រតីវិញ គឺល្អ សុខសន្តិភាព សុខដុមរនា »។ប្រភពដើមអម្ពិល