ត្រឡប់ក្រោយ

កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ ចុះពិនិត្យជនអន្តោប្រវេសន៍ ១៣៧នាក់ នៅខណ្ឌដង្កោ ឃាត់ខួន៩នាក់ អត់លិខិតឆ្លងដែន

 

 ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនាយកដ្ឋាន អន្តោប្រវេសន៍ ​បានចុះពិនិត្យការស្នាក់នៅ របស់ជនអន្តោប្រវេសន៍ នៅផ្ទះជួលជាច្រើន ខាងក្រោយផ្សារសារឿន យ៉ានី ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានី លោកសៀង សុខ នឹងមានចូលរួមពី អាជ្ញាធរមូលដ្ឋាន ផងដែរ។  បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រុមការងារបានពិនិត្យ លើកជនន្តោប្រវេសន៍ ដែលជាជនជាតិវៀតណាម ចំនួនសរុប ១៣៧នាក់ ​ក្នុងនោះមានស្រីម្នាក់ នឹងកុមារម្នាក់ ដោយមានលិខិតឆ្លងដែន ១២៦នាក់ ហើយអត់លិខិតឆ្លងដែន៩នាក់ មានប័ណ្ណជំរឿនអរបី ចំនួន២នាក់ ។ ក្នុងប្រតិបត្តិនេះ លទ្ធិផលឃាត់មនុស្ស៩នាក់ នឹងដកយកលិខិតឆ្លងដែន១២៦ ចំណែកអ្នកមានប័ណ្ណអរបី អោយត្រឡប់ទៅវិញ៕ ប្រភពដើមអម្ពិល

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា