ត្រឡប់ក្រោយ

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បន្ទាប់​ពី​របួស​ចាស់​របស់​លោក​រើ​ឡើង​វិញ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មន្ត្រី​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា សុខភាព​របស់​លោក មាជ សុវណ្ណារ៉ា បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ។លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ​ក្រោម​បទ​ចោទ​ដឹកនាំ​កុបកម្ម​នោះ ពេល​នេះ​លោក​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅ​ព្យាបាល​រយៈពេល​ខ្លី​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មុន​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​គុក​ព្រៃ​ស​វិញ។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្កេន (Scan) ពិនិត្យ​ត្រង់​របួស​ចាស់​នោះ គឺ​មិន​ទាន់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ចេញ​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រុម​ពេទ្យ​ប្រចាំ​ពន្ធនាគារ​កំពុង​តាមដាន​ពី​ស្ថានភាព​ជំងឺ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ហើយ។នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា សរសេរ​ថា ខាង​អនុរក្ស​ពន្ធនាគារ​បាន​នាំ​ខ្លួន​លោក មាជ សវុណ្ណារ៉ា ទៅ​ពិនិត្យ​សុខភាព ក្រោយ​ពេល​របួស​ក្បាល​របស់​លោក​ចាប់​ផ្ដើម​ប្រតិកម្ម​ខ្លាំង​ឡើង​វិញ ហើយ​និង​មាន​ការ​ឈឺ​ចាប់​ខ្លាំង។ របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក មាជ សុវណ្ណារ៉ា មក​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នេះ ដោយសារ​ខាង​ពន្ធនាគារ​ពុំ​មាន​លទ្ធភាព​ព្យាបាល។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/Meach-Sovannara-was-sent-to-hospital-09072016072926.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា