ត្រឡប់ក្រោយ

បក្សកាន់អំណាចថារដ្ឋាភិបាល​មិនបានរំលោភកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស

 

សមាជិកសភាមកពីគណបក្សកាន់អំណាច បានច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជារំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស បន្ទាប់ពីគណបក្សប្រឆាំងស្វែងរកអន្តរគមន៍ពីប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀង២៣តុលា។កាលពីថ្ងៃទី៥ ខែកញ្ញា គណបក្សសង្គ្រោះជាតិបានយកញ្ញត្តិទៅដាក់តាមស្ថានទូតនៃប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមាន១៨ប្រទេសរួមទាំងមហាអំណាចទាំង៥ ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ គោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ។ឆ្លើយតបនឹងការលើកឡើងនេះ គណបក្សកាន់អំណាចក៏បានចេញលិខិតចំហរបកស្រាយថា ខ្លួនមិនបានរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ។លិខិត ចុះថ្ងៃទី៧ ខែកញ្ញា នេះ បានដកស្រង់សម្តី លោក ស ខេង ប្រធានក្រុមសភាមតិភាគច្រើនមានខ្លឹមសារថា ការចោទប្រកាន់របស់គណបក្សប្រឆំាង គឺមិនមានមូលដ្ឋាននិងមិនមានការទទួលខុសត្រូវឡើយ ដោយថាការលើកឡើងរបស់បក្សប្រឆំាងគ្រាន់តែទាញយកផលប្រយោជន៍នៃអភ័យឯកសិទ្ធិរបស់ពួកគេ ដើម្បីកេងចំណេញនយោបាយ។ក្នុងលិខិតដដែលនោះក៏បានលើកឧទាហរណ៍ករណីលោក សម រង្ស៊ី  លោក កឹម សុខា និងសមាជិកព្រឹទ្ធសភាបក្សជំទាស់លោកស្រី ថាក់ ឡានី ដោយថាពួកគេបានប្រើប្រាស់អភ័យឯកសិទ្ធិជាខែល ដើម្បីការពារខ្លួននៅពេលពួកគេបំពានច្បាប់រដ្ឋធម្មនុញ្ញ។ប្រភពVOD

 

http://vodhotnews.com/07/09/2016/parliamentary-majority-ruling-gov-had-not-violated-paris-agreement

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា