ត្រឡប់ក្រោយ

មេធាវី​លោក មាជ សុវណ្ណារ៉ា ស្វាគមន៍​ការ​ចរចា​ក្រៅ​ប្រព័ន្ធ​តុលាការ

 

លោក មូរតុន ក្លារ (Morton Sklar) មេធាវី​ការពារ​ក្តី លោក មាជ សុវណ្ណារ៉ា យល់​ឃើញ​ថា បើ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក មាជ សុវណ្ណារ៉ា និង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត នោះ​នឹង​អាច​ស្ដារ​ស្ថានការណ៍​នយោបាយ និង​មុខ​មាត់​កម្ពុជា ឡើង​វិញ​បាន​ខ្លះ។ក្ដី​សង្ឃឹម​របស់​មេធាវី លោក មូរតុន ក្លារ ក្រោយ​ពី​កញ្ញា មាជ សុជាតា កូនស្រី​ច្បង​លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លិខិត​ផ្ញើ​លោក ហ៊ុន សែន តាម​មេធាវី​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ជា​លើក​ទី​ពីរ។ លោក​អះអាង​ថា លិខិត​នេះ នឹង​អាច​ដាស់​សតិ​លោក ហ៊ុន សែន ឲ្យ​គិត​ឡើង​វិញ​ផ្នែក​មនុស្សធម៌​លើ​ករណី​លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ឈឺ​ធ្ងន់ និង​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត កាល​ពី​ចុង​សប្តាហ៍ កន្លង​ទៅ​នេះ។លោក មូរតុន ក្លារ បញ្ជាក់​ថា លិខិត​នេះ​អាច​ជា​ការ​ស្ទាបស្ទង់​ភាគី​រដ្ឋាភិបាល និង​លោក ហ៊ុន ម៉ាណែត ប្រសិនបើ​ពួកគេ​ចង់​ចរចា។ លោក​បន្ត​ថា អ្វី​ដែល​ភាគី​លោក​ចង់​បាន​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​លោក មាជ សុវណ្ណារ៉ា។មេធាវី​ការពារ​ក្ដី​លោក មាជ សុវណ្ណារ៉ា ស្វាគមន៍​ការ​ចរចា​គ្នា​មួយ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ព័ត៌មាន​លំអិត​នៃ​ការ​ចរចា​នោះ​ឡើយ។ប្រភពRFA

 

http://www.rfa.org/khmer/news/law/update-hunmanet-case-09072016215807.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា