ត្រឡប់ក្រោយ

សមត្ថកិច្ចដាក់របាំងបន្លាលួសនៅច្រកចូលភ្នំពេញ ខណៈពលរដ្ឋឡើងមកគាំទ្រ លោក កឹម សុខា

 

សមត្ថកិច្ចបានដាក់របាំងបន្លាលួសនៅតាមផ្លូវសំខាន់ៗមួយចំនួនចូលមករាជធានីភ្នំពេញ ខណៈដែលសកម្មជនគណបក្សសង្រ្គោះជាតិរាប់រយនាក់ប្រកាសឡើងមកគាំទ្រ លោក កឹម សុខា នៅថ្ងៃបើកសវនាការ។របាំងបន្លាលួសត្រូវបានដាក់នៅតាមផ្លូវជាតិ៦ក្នុងឃុំព្រែកអញ្ចាញខេត្តកណ្តាល ជាច្រកចូលសំខាន់មួយ មកពីខេត្តកំពង់ចាមនិងត្បូងឃ្មុំ ដែលគណបក្សសង្រ្គោះជាតិឈ្នះអសនៈគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៣។ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់កាសែត ខាំបូឌា ដេលី ថាការដាក់បន្លាលួសនេះដើម្បីត្រួតពិនិត្យអ្នកគាំទ្របក្សប្រឆាំងដែលចូលមកភ្នំពេញ។វិធានការរបស់អាជ្ញាធរនេះ ធ្វើឡើងមុនពេលដែលតុលាការបើកសវនាការករណី លោក កឹម សុខា នៅថ្ងៃទី៩ខែកញ្ញានេះ ដោយគណបក្សសង្រ្គោះជាតិអំពាវនាវឲ្យសកម្មជនឡើងមកគាំទ្រ តាមគម្រោងប្រហែល១០០០នាក់។ប៉ុន្តែសាលារាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ បានដាក់លក្ខខណ្ឌចំពោះការជួបជុំអ្នកគាំទ្របក្សប្រឆាំងនោះ ដោយមិនឲ្យមានការជួបជុំហៀមកលើចិញ្ចើមថ្នល់នៅមុខស្នាក់ការបក្ស មិនឲ្យភ្ជាប់ការជួបជុំនេះទៅសវនាការលោក កឹម សុខា និងហាមមិនឲ្យរិះគន់ឬក៏ជេប្រមាថលើរដ្ឋាភិបាលឡើយ។ប្រភពVOD

 

http://vodhotnews.com/08/09/2016/authorities-block-the-road-to-the-city-with-barbwire

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា