ត្រឡប់ក្រោយ

បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ នៅតែ​កើតឡើង​យ៉ាង​រាលដាល

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ការពារ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ក៏ដូចជា​លោក ជូ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ បញ្ហា​នេះ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា លោក ធឹ​ម វិចិត្រ មន្ត្រី​បរិស្ថាន​ការពារ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រសិនបើ​ឈ្មួញ​ណា​ចង់​គេចវេះ​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ហើយ​ថត​ផ្សាយ​ជា​សាធារណៈ​មិន​ខាន​។ ការដែល​លោក ធឹ​ម វិចិត្រ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​រហូតដល់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ស្ទើរ​រលាយ​សាបសូន្យ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏មាន​ការឃុបឃិត​ពី​លោក ជូ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ដែលជា​ចៅហ្វាយនាយ​ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ប្រភពមនសិការខ្មែរ

 

 

http://www.moneaksekar.com/56166.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា