ត្រឡប់ក្រោយ

CNRP ទទូចចរចាជាមួយ CPP រកដំណោះស្រាយ ផ្នែកនយោបាយជាថ្មី

 

ខណៈសាលាដំបូង រាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ លើសំណុំរឿងឯកឧត្តម កឹម សុខា ប្រធាន ស្តីទី គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ ប៉ុន្តែមន្រ្តី គណបក្សសង្គ្រោះជាតិ បានទទូចស្នើសុំចរចា ជាមួយគណបក្សប្រជាជនកម្ពុជាជាថ្មី ដើម្បីរកដំណោះ ស្រាយផ្នែកនយោបាយ។ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែង នៅទីសា្នក់ការបក្ស នៅព្រឹកថ្ងៃទី៨ កញ្ញា ថា គណបក្សចង់ឲ្យមានជំនួបចរចាជាមួយគណបក្សកាន់អំណាច ក្នុងឱកាសណាក៏បានដែរ។ លោកបញ្ជាក់ថា «គណបក្សសង្គ្រោះជាតិ សុំអំពាវនាវដល់គណបក្សដែលមានសំឡេង ភាគច្រើន ក្នុងរដ្ឋសភាជួបគ្នាដើម្បីរកដំណោះស្រាយ។ ដំណោះស្រាយពិតប្រាកដមិនមែនស្ថិតនៅលើតុលាការទេ គឺស្ថិតនៅលើការជជែកពិភាក្សគ្នា ព្រោះយើងជាខ្មែរដូចជា ហើយអ្វីដែលចង់បានគឺដាក់តុចរចាគ្នា នេះ ជាអ្វីដែលគណបក្សសង្គ្រោះជាតិ ស្វាគមន៍និងរីករាយ»។ លោកសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ មិនចង់បានអ្វីនោះទេ ក្រៅតែពីសុំសិទ្ធិសេរី និងសេចក្តីសុខ ហើយគណបក្សមិនដែលទៅរំខាន និងបង្ករឿងជាមួយអ្នកណាដែរ។ប្រភពដើមអម្ពិលhttp://www.dap-news.com/index.php/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/15834.html#sthash.4o3AAgHL.dpuf

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា