ត្រឡប់ក្រោយ

យុវជនអ្នកគាំទ្រលោក កឹម សុខា ១រូបត្រូវសមត្ថកិច្ចចាប់ខ្លួន​

 

យុវជនអ្នកគាំទ្រលោក កឹម សុខា មួយរូបដែលតវ៉ានៅមុខតុលាការទាមទារឲ្យទម្លាក់ចោលបទចោទប្រឆាំងមេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជិត១០ព្រឹកនេះ។នៅព្រឹកនេះអ្នកគាំទ្រលោក កឹម សុខា រាប់រយនាក់ប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការទម្លាក់បទចោទប្រឆាំងលោក កឹម សុខា ដោយពួកគេអះអាងថា ការចោទលោក កឹម សុខា គឺធ្វើឡើងក្រោមហេតុផលនយោបាយ។ ពេលកំពុងតវ៉ាលើកបដានោះ យុវជនម្នាក់ស្រែកឡើងឲ្យមានការតស៊ូទាមទារសេរីភាព ក៏ត្រូវសមត្ថកិច្ចចាប់បញ្ចូនខណ្ឌ៧មករា។នៅព្រឹកនេះ តុលាការភ្នំពេញបើកសវនាការប្រឆាំងលោក កឹម សុខា ប៉ុន្តែលោក កឹម សុខា និងមេធាវី៤រូបរបស់លោកមិនចូលរួមទេ ដោយអះអាងថាតុលាការធ្វើខុសនីតិវិធី៕ប្រភពVOD

http://vodhotnews.com/09/09/2016/a-youth-has-been-arrested

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា