ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង ៖ ករណី ឯកឧត្តម កឹម សុខា លឿនដូចផ្លេកបន្ទោរ

 

តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ (CNRP) លោក អេង ឆៃអ៊ាង បានថ្លែងថា ករណីឯកឧត្តម កឹម សុខា ​ប្រធានស្តីទីបក្ស មានភាពរហ័សហើយលឿន ដូចផ្លេកបន្ទោរ។ លោកបានមានប្រសាសន៍ ក្នុងវេទិកា ជាមួយអ្នកគាំទ្រ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ថា នៅម៉ោង២រសៀលថ្ងៃនេះ នឹងមានការប្រកាសសាលក្រម ឯកឧត្តម កឹម សុខា ដូច្នេះអ្នកគាំទ្រទាំងអស់ សូមរង់ចាំស្តាប់ទាំងអស់គ្នា កុំអាលអញ្ជើញទៅផ្ទះ។ លោកបន្តថា មូលហេតុនាំឲ្យ មានការប្តឹងដិតចិត (ដូរចៅក្រម)នេះ ដោយសារចៅក្រមកាត់សេចក្តី ​គឺជាមនុស្សម្នាក់ ដែលបានជំនុំជម្រះក្តី ឲ្យគ្រប់សំណុំរឿង របស់តំណាងរាស្រ្ត សកម្មជន បក្សសង្រ្គោះជាតិ ហើយបក្សគ្មានសង្ឃឹមថា ចៅក្រមនេះ នឹងជំនុំជម្រះដោយយុត្តិធម៌ នោះទេ ប៉ុន្តែសាលាឧទ្ធរណ៍ បានបដិសេធបណ្តឹង របស់មេធាវី៕ប្រភពដើមអម្ពិល http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា