គណបក្សសង្រ្គោះជាតិ (CNRP) បានរៀបចំឯកសារស មួយច្បាប់ ដើម្បីចារទុកជាប្រវត្តិសាស្រ្តខ្មែរ ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានដឹងពីរបបលទ្ធិប្រជាធិបតេយ្យ ដែលកំពុងកើតមានឡើង នាពេលបច្ចុប្បន្ន ជាពិសេសករណី លោក កឹម សុខា និងអ្នកជាប់ពន្ធនាគារ។ លោក ស៊ុន ឆ័យ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ បានថ្លែងថា ក្នុងវេទិកាជួបជុំអ្នកគាំទ្រ នៅទីស្នាក់ការបក្ស នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ថា តុលាការកាត់សេចក្តីលោក កឹម សុខា នៅព្រឹកថ្ងៃ៩ កញ្ញា នេះ គឺគ្មានមូលដ្ឋានច្បាប់ , រំលោភរដ្ឋធម្មនុញ្ញ , និងបំពានលើនីតិវិធីច្បាប់។ លោកបន្តថា “ចឹងហើយបានជាតំណាងរាស្រ្តសភា គណបក្សសង្រ្គោះជាតិ រៀបចំឯកសារមួយ ហៅថា ឯកសារស ដែលបានរៀបរាប់គ្រប់៣ចំណុច ខាងលើ។ គណបក្សសង្រ្គោះជាតិ បាននិយាយប្រាប់អ្នកសារព័ត៌មាន បានធ្វើលិខិត ទៅប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស បានធ្វើសេចក្តីថ្លែងការណ៍មួយ ហើយមួយទៀត ចាំធ្វើឯកសារនេះធ្វើអ្វីទៀត។ នៅក្នុងប្រទេសនីមួយៗ គេតែងមានប្រវត្តិសាស្រ្ត របស់គេ ហើយគណបក្សសង្រ្គោះជាតិ បានខិតខំស្មោះស្ម័គ្រ ចំពោះជាតិ ធ្វើយ៉ាងណាឲ្យប្រវតិ្តសាស្រ្ត អាស្រូវរបស់កម្ពុជា ពីអតីតកាលត្រូវបានបញ្ចប់ ។ អាស្រូវកម្ពុជា ដែលយើងចង់បញ្ចប់នោះ គឺឈប់ឈ្លោះទាស់ទែងគ្នា រវាងខ្មែរនិងខ្មែរ”។ ប្រភពដើមអម្ពិល
http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F