ភរិយាបណ្ឌិត កែម ឡី ប្រតិកម្មនឹងលោក ខៀវ សុភក្រ័ ដែលចោទលោកស្រីថា មិនសហការជាមួយសមត្ថកិច្ចករណីបណ្ឌិត កែម ឡី ស្លាប់
ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនា បានប្រតិកម្មតបតជាមួយនឹងលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យ
ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកស្រីមិនព្រមសហការជាមួយនឹង សមត្ថកិច្ចករណីការស្លាប់របស់
លោកបណ្ឌិត កែម ឡី ។លោកស្រី ប៊ូ រចនា បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកស្រីនៅល្ងាចថ្ងៃព្រសហ្បតិ៍ ទី៨ កញ្ញា នេះថា ចាប់
តាំងពីថ្ងៃដែលលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារឱ្យស្លាប់នៅកណ្ដាលទីក្រុងមក គឺមិនដែលមាន
សមត្ថកិច្ចណាទៅសហការ ឬសួរនាំលោកស្រីរឿងនេះឡើយ ។ប្រតិកម្មរបស់លោកស្រីនេះ ធ្វើឡើងបន្ទាប់ពីលោក សៀវ សុភ័ក្រ បានថ្លែងប្រាប់សារព័ត័មានក្នុងស្រុកថា លោកពិត
ជាសោកស្ដាយចំពោះភរិយារបស់លោកបណ្ឌិត កែម ឡី ដែលមិនព្រមសហការជាមួយ សមត្ថកិច្ចរឿងករណីបណ្ឌិត
កែម ឡី តែបែជារត់ចោលស្រុកទៅវិញ ។ តែយ៉ាងណាលោក ខៀវ សុភ័ក្រ អះអាងថា នៅតែបន្តស៊ើបអង្កេតលើរឿង
នេះ ។ប្រភពVIM
http://www.imnsj.org/?p_tumpor=social-news&p_peasa=kh&p_laikreang=2434#
.jpg)