ត្រឡប់ក្រោយ

ក្រុម​យុវជន​ថា អាជ្ញាធរ​ខេត្ត​សៀមរាប​រារាំង​ពួកគេ​ឃោសនា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

 

អាជ្ញាធរខេត្ដសៀមរាប កាលពីថ្ងៃសៅរ៍ បានរារាំងយុវជនមួយក្រុមប្រមាណ ៦០នាក់ មិនឲ្យហែក្បួនផ្សព្វផ្សាយ សារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ក្រោមហេតុផលថា គ្មានច្បាប់អនុញ្ញាតិ។យុវជនមួយរូប ដែលចូលរួមហែក្បួននៅខេត្ដសៀមរាប លោក ឃិន វណ្ឌី ប្រាប់ វីអូឌី(VOD) ថា កម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថប្រហែល ២០នាក់ បានរារាំងយុវជនមិនឲ្យហែក្បួនជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដែលអាជ្ញាធរថា យុទ្ធនាការនេះ ធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាតិ។លោកបន្ដថា ការហែក្បួននេះ  ពួកគាត់បានផ្សព្វផ្សាយសាររបស់ គ.ជ.ប. ដែលបានប្រកាសឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត ដែលលោកចាត់ទុការរាំងរបស់អាជ្ញាធរនេះ ជាទង្វើមួយមិនចង់ឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត។លោកបន្ដថា៖ “សារហ្នឹង និងស្ទីកឃ័រហ្នឹង គឺជារបស់ គ.ជ.ប. គ្រាន់តែចាក់សំឡេងឲ្យដឹង និងជំរុញឲ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោត តែអាជ្ញាធរធ្វើហ្នឹងមិនត្រឹមត្រូវ។ ល្ងាចនេះ ពួកខ្ញុំដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាសង្កាត់ និង គ.ជ.ប. ពីបទរារាំងពលរដ្ឋផ្សព្វផ្សាយច្បាប់ គ.ជ.ប.ឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត”។ទាក់ទងករណីនេះ អភិបាលក្រុងសៀមរាប លោក សូ ប្លាតុង មានប្រសាសន៍ថា ការរារាំងនេះ ដោយសារក្រុមយុវជនទាំងនោះមកពីគណបក្សសង្គ្រោះជាតិហែក្បួន មិនបានសុំច្បាប់អនុញ្ញាតិជាមុន ដែលលោកចាត់ទុកថា ជាទង្វើខុសច្បាប់។ ប៉ុន្ដែ លោកមិនបានបញ្ជាក់ថា ជាច្បាប់អ្វីនោះទេ។ប្រភពVOD

http://vodhotnews.com/10/09/2016/siem-reap-authority-blocks-election-campaign-by-youth-group

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា