ត្រឡប់ក្រោយ

យុវជន​បក្ស​ប្រឆាំង​តវ៉ា​ទៅ​គ.ជ.ប.បន្ទាប់​ពី​អាជ្ញាធរ​រារាំងការ​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

 

យុវជនម្នាក់ដែលតំណាងឲ្យបក្សប្រឆាំងនៅខេត្តសៀមរាប បានប្ដឹងទៅគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត ប្រឆាំងនឹងអភិបាលក្រុងសៀមរាប លោក សូ ប្លាតុង ដោយចោទថា បានរារាំងពលរដ្ឋខ្មែរមិនឲ្យចុះឈ្មោះបោះឆ្នោត។កាលពីថ្ងៃម្សិលមិញនេះ អាជ្ញាធរក្រុងសៀមរាប បានរារាំងក្រុមយុវជនប្រមាណ ៦០នាក់ ដែលនាំគ្នាផ្សព្វផ្សាយសារគ.ជ.ប. ដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដោយអភិបាលក្រុងរូបនោះចោទថា គ្មានច្បាប់អនុញ្ញាត។លោក សូ ប្លាតុង បានប្រាប់ វីអូឌី(VOD) កាលពីថ្ងៃម្សិលមិញថា ការរារាំងនេះ ដោយសារក្រុមយុវជនមកពីគណបក្សសង្គ្រោះជាតិ ហែរក្បួនដោយមិនបានសុំច្បាប់អនុញ្ញាតិជាមុន ដែលលោកចាត់ទុកថា ជាទង្វើខុសច្បាប់។មន្ត្រី គ.ជ.ប. ខេត្តសៀមរាប លោក នឹម វ៉ាន់សំ បានប្រាប់ VOD ថា បានទទួលបណ្ដឹងពីតំណាងគណបក្សសង្គ្រោះជាតិ យុវជន ជិន សុខង៉េង រួចហើយ ប៉ុន្តែ លោកជំរុញទៅយុវជនគណបក្សប្រឆាំង ឲ្យគោរពច្បាប់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន។ទោះជាយ៉ាងណា អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តសៀមរាប លោក ចៅ ល័ក្ខវណ្ណា អះអាងថា ការផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត មិនតម្រូវឲ្យសុំច្បាប់អនុញ្ញាតនោះឡើយ ដោយលោកថា ការផ្សព្វផ្សាយនោះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ប្រភពVOD

http://vodhotnews.com/11/09/2016/opposition-official-sues-siem-reap-governnor

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា