ត្រឡប់ក្រោយ

១០ថ្ងៃនៃដំណើរការចុះឈ្មោះបោះឆ្នោត មានករណីប្ដឹងផ្ដល់ រវាងអ្នកមាននិន្នាការ នយោបាយ ផ្សេងគ្នា

 

នៅអំឡុងពេលចុះឈ្មោះបោះឆ្នោត ដោយមានករណីប្ដឹងផ្ដល់ រវាងពលរដ្ឋដែលមាននិន្នាការ ផ្សេងគ្នា ទៅលើបញ្ហា បញ្ជីឈ្មោះបោះឆ្នោត ខណៈដំណើរការ ចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅបាន១២ថ្ងៃ មកហើយ គិតត្រឹមថ្ងៃច័ន្ទទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃច័ន្ទនេះ លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា បញ្ហាដែលពលរដ្ឋប្ដឹងផ្ដល់គ្នានេះ ​កំពុងដោះស្រាយ នៅតាមឃុំ-សង្កាត់  ប៉ុន្តែបើភូមិ ឃុំដោះស្រាយមិនចេញទេ បញ្ហានេះ អាចឡើងមកស្ថាប័នជាតិ រៀបចំការបោះឆ្នោត ផ្ទាល់តែម្ដង។ លោកថា «ការប្ដឹងផ្ដល់នោះ កើតឡើងដោយសារតែ មានមនុស្សនៅកន្លែងផ្សេង មកចុះឈ្មោះនៅឃុំ-សង្កាត់ផ្សេង ឬ ក៏អ្នកខ្លះទៀត មានឯកសារចុះឈ្មោះ​ មិនគ្រប់គ្រាន់»។

ប្រភពគេហ័ទំព័រដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា