អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា គណបក្សសង្រ្គោះជាតិកន្លងមកតែងតែធ្វើការបកស្រាយបំភ្លើ សពីការពិត ទាក់ទងនឹងអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្រ្តដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១២ កញ្ញា នេះបាន ឱ្យដឹងថា ក្រសួងមានការសោកស្ដាយយ៉ាងខ្លាំងដែលគណបក្សសង្រ្គោះជាតិតែងតែលើកឡើងជាដដែលៗអំពីអភ័យឯកសិទ្ធិសភា ។ ក្រសួងបានចោទប្រកាន់ថា គណបក្សនេះតែងតែធ្វើការបកស្រាយបំភ្លើ សពីការពិតម្ដងហើយម្ដងទៀតក្នុងចេតនាមិនល្អដើម្បីបំភ័ន្តសាធារណៈមតិ ឱ្យមានការយល់ច្រឡំពីអត្ថ ន័យពិតប្រាកដនៃអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្រ្តដែលមានចែងក្នុងរដ្ឋធម្មនុញ ។ប្រភពVIM
http://imnsj.org/?p_tumpor=social-news&p_peasa=kh&p_laikreang=2456