នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ខុមហ្រ្វែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់អ្នកសង្កេតការណ៍ស្រ្តីរបស់ខុមហ្រ្វែល បណ្ដាញស្រ្តី និងក្រុមពិសេសផ្សេងៗទៀត(ជនពិការ និងអ្នកដែលត្រូវបានបណ្ដេញពីលំនៅឋាន) អំពីរបៀបនៃការសង្កេតការណ៍ប្រមូលទិន្នន័យបែបគុណភាពទាក់ទងនឹងការចូលរួមនយោបាយរបស់ស្រ្តី និងផលប៉ះពាល់មកលើស្រ្តីក្នុងដំណើរការចុះឈ្មោះបោះឆ្នោត និងអំពីរបៀបបំពេញរបាយការណ៍ដោយត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតផងដែរ។
ដើម្បីឲ្យអ្នកសង្កេតការណ៍ស្រ្តី និងក្រុមពិសេសទាំងអស់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្កេតការណ៍ប្រកបដោយគុណភាពលើដំណើរការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។