ត្រឡប់ក្រោយ

គ.ជ.ប មិនទាន់សម្រេចលើសំណើសុំឲ្យកម្មករឈប់សម្រាកទៅចុះឈ្មោះបោះឆ្នោត

 

មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត អះអាងថា គ.ជ.ប មិនទាន់ពិចារណាលើសំណើសហជីព ដែលសុំឲ្យកម្មករកាត់ដេរបានឈប់សម្រាកទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតនៅឡើយទេ ដោយថារងចាំពិភាក្សាផ្លូវច្បាប់ជាមុនសិន។កាលពីថ្ងៃទី៩ខែកញ្ញា សហភាពការងារកម្ពុជាបានដាក់លិខិតមួយច្បាប់ទៅ គ.ជ.ប ស្នើសុំឲ្យស្ថានប័នជាតិ រៀបចំការបោះឆ្នោតមួយនេះជួយអន្តរាគមន៍ទៅក្រសួងការងារ ដែលសហជីពថាដើម្បីសម្រួលដល់កម្មករ ឲ្យពួកគេបានឈប់សម្រាក បានទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើត ដោយមិនត្រូវកាត់ប្រាក់ឈ្នួល។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា