លោក គង់ ផល្លាគុណ ប្រធានការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍នោះ ឥឡូវកំពុងប្រឈមនឹងរឿងអាស្រូវពុករលួយដ៏ធំមួយគួរឲ្យភ្ញាក់ផ្អើល។ រឿងអាស្រូវពុករលួយរបស់លោក គង់ ផល្លាគុណ នៅពេលនេះគឺការឃុបឃិតជាមួយអនុប្រធានរបស់ខ្លួនម្នាក់ ហើយដោះលែងថ្នាំសម្រើប៩វ៉ាលិសធំៗទម្ងន់២៤១គីឡូក្រាម ដើម្បីជាថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារ។ប្រភពមនសិការខ្មែរ