ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅដើមសប្តាហ៍នេះ បានបញ្ជាក់ថា យើងត្រូវដោះស្រាយបញ្ហាយុវជនអត់ការងារធ្វើនៅប្រទេសកម្ពុជា ព្រោះសព្វថ្ងៃនេះមានប្រជាពលរដ្ឋ និងយុវជនអត់ការងារធ្វើច្រើនណាស់ ហើយបញ្ហានេះកំពុងតែធ្វើឲ្យមានបញ្ហាចាក់ស្រេះច្រើនស្អេកស្កះនៅក្នុងសង្គម។ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះមានរយៈពេលជិត៤០ឆ្នាំហើយដែលគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសកម្ពុជា ហើយគេមិនត្រូវយកប្រទេសកម្ពុជាទៅប្រៀបធៀបជាមួយរបបខ្មែរក្រហមនោះទេ តែត្រូវយកប្រទេសកម្ពុជាទៅប្រៀបធៀបជាមួយប្រទេសជិតខាង និងបណ្តាប្រទេសក្នុងតំបន់គេដើរដល់ណាហើយ។ប្រភពមនសិការខ្មែរ