លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលកំពុងតែកាន់អំណាចនៅក្នុងប្រទេសកំពុងយកការអនុវត្តច្បាប់មិនត្រឹមត្រូវដើម្បីបិទបាំងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនៅកម្ពុជា។ លោក កឹម សុខា បញ្ជាក់ថា សកម្មភាពរបស់រដ្ឋាភិបាលនឹងមិនទទួលបានភាពជោគជ័យនោះទេ ព្រោះប្រជាពលរដ្ឋខ្មែរគ្រប់រូប និងពិភពលោកទាំងមូលបានដឹងច្បាស់ណាស់ ថារដ្ឋាភិបាលកំពុងតែប្រើប្រាស់ស្ថាប័នរបស់រដ្ឋដោយខុសច្បាប់ ដើម្បីគាបសង្កត់លើគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។ប្រភពមនសិការខ្មែរ