លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានអះអាងថា កងកម្លាំង កងពលតូចលេខ៧០ ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអនុវត្ត បទបញ្ជារបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ក្រាបបាតុកម្ម ឬសកម្មភាពខុសច្បាប់ទាំងឡាយណា ដែលបង្កឲ្យមានការ គំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងប្រទេសជាតិ។ យោងតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់កងពលតូចលេខ៧០ នៅថ្ងៃទី១៣ កញ្ញានេះ បានឲ្យដឹងថាការប្រកាសប្ដេជ្ញា របស់ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានធ្វើ ឡើងបន្ទាប់ពីគណបក្សប្រឆាំង បានប្រកាសគំរាមធ្វើមហាបាតុកម្ម កាលពីពេលថ្មីៗ៕ ប្រភពដើមអម្ពិល