ត្រឡប់ក្រោយ

លោកហូរ វ៉ាន់ ថាពលរដ្ឋមិនបានចុះឈ្មោះបោះឆ្នោត បក្សនយោបាយនឹងមិនរាប់រក

 

 មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) លោក ហូរ វ៉ាន់ បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋ មិនបានទៅបំពេញកាតព្វកិច្ច ​ក្នុងការទៅចុះឈ្មោះ បោះឆ្នោត គណបក្សនយោបាយ នឹងមិនរាប់រកជាមួយឡើយ។ ក្នុងវេទិកាស្តីពី “ ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិសេរីភាព ” របស់ គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោក ហូរ វ៉ាន់ ក៏បានជំរុញ ដល់ប្រជាពលរដ្ឋ មិនថាមាននិន្នាការនយោបាយ បក្សណានោះទេ ត្រូវតែទៅចុះឈ្មោះបោះឆ្នោត ទាំងអស់ដើម្បីបំពេញសិទ្ធិ ជាម្ចាស់ឆ្នោត៕ ប្រពភដើមអម្ពិល

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា