ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីខ្វាយខ្វល់ ពីតម្លៃស្រូវធ្លាក់ចុះ

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ក្រោយពីត្រឡប់ មកពីប្រទេសចិនវិញ ​បានសម្តែងនូវការខ្វាយខ្វល់ ជាខ្លាំង អំពីតម្លៃស្រូវ និងផលិតផលកសិកម្ម ធ្លាក់ចុះជាខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។ ក្នុងឱកាសសម្តេចបានអញ្ជើញ ទៅចូលរួមការតាំងពិព័រណ៌ អាស៊ាន-ចិន លើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន កាលពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦ លោកសង្ឃឹមថា កម្ពុជានឹងនាំចេញផលិតផល នានា ទៅកាន់ទីផ្សារប្រទេសចិន កាន់តែច្រើនឡើង បន្ទាប់ពីសម្តេចតេជោ​ ​បានជួបពិភាក្សាការងារ ជាច្រើន ជាមួយ បណ្តាថ្នាក់ដឹកនាំមួយចំនួន របស់ប្រទេសចិន ដើម្បីពង្រឹងនូវកិច្ច សហប្រតិបត្តិការ និងគៀងគរ អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាឲ្យមក វិនិយោគកាន់តែច្រើនឡើង ថែមទៀត និងដើម្បីបង្ហាញផលិតផលខ្មែរ មកកាន់ទីផ្សារប្រទេសចិន ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា