ត្រឡប់ក្រោយ

លោក ទេព នីថា៖ពលរដ្ឋប្រើអត្ត សញ្ញាណបណ្ណសញ្ជាតិ ខ្មែរប្រភេទថ្មីច្រើន ដើម្បីចុះឈ្មោះ បោះឆ្នោត

 

លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត​ (គ.ជ.ប) បានថ្លែងនៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា នេះថារយៈពេល១៣ថ្ងៃមាន ពលរដ្ឋជិត២លាននាក់ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ហើយការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ គឺពលរដ្ឋប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មីច្រើនប្រើប្រាស់ អត្តសញ្ញាណបណ្ណចាស់ និងឯកសារផ្សេងៗ ។ លោក ទេព នីថា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌ថា " យើងបានជិត២លាននាក់ក្នុងរយៈពេល១៣ថ្ងៃហើយអ្នកចុះឈ្មោះបោះឆ្នោត​ទាំងអស់នេះ៨៨,២១%​​ ដែលប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មី នេះជាចំនួនដ៏ច្រើនហើយ អ្នកប្រើឯកសារបញ្ជាក់អត្តសញ្ញាណ មានប្រមាណជា៤ពាន់សន្លឹក ជាងទេគឺប្រហែលជា២,២% ហើយអ្នកប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចាស់២ប្រភេទទៀតនោះ មានប្រហែលជា៩%" ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា