ត្រឡប់ក្រោយ

បក្ស​ប្រឆំាងបញ្ជាក់ជាថ្មីថាមហាបាតុកម្មនឹងកើតមានឡើងករណីមានការ​ចាប់ខ្លួន លោក កឹម សុខា

 

គណបក្សប្រឆំាងបញ្ជាក់ជំហរជាថ្មីថា មហាបាតុកម្មអហិង្សានឹងអាចកើតមានឡើង ដោយថាបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា។ការប្រកាសធ្វើបាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានចល័តកងទ័ពនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ឆ្លងកាត់មុខទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលថាត្រៀមអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបង្ក្រាបបាតុកម្មរបស់បក្សនោះ ខណៈលោក កឹម សុខា កំពុងស្នាក់នៅក្នុងស្នាក់ការកណ្តាលគណបក្សជិត៣ខែ ក្រោយពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនមិនបានសម្រេចកាលពីចុងខែឧសភា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា