គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន (គបម) បានស្នើទៅសមាជិក រដ្ឋសភាទាំងមូល និងស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋ ជួបពិភាក្សាគ្នាជាបន្ទាន់ ដើម្បីដោះស្រាយ បញ្ហាការធ្លាក់ចុះ នៃតម្លៃស្រូវនាពេល បច្ចុប្បន្ននេះ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា បច្ចុប្បន្នកសិករខ្មែរ កំពុងជួបប្រទះបញ្ហាប្រឈម នៃការលក់ចេញផលិផល របស់ពួកគាត់ ដោយសារតែតម្លៃកសិផលមាន ការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងពេលដែលមេដឹកនាំ នៃគណបក្សនយោបាយ ជាប់ឆ្នោតទាំងពីរ កំពុងគម្រាមកំហែងគ្នា ទៅវិញទៅមក តាមរយៈការប្រើប្រាស់ កម្លាំងមហាជន និងកម្លាំងប្រដាប់អាវុធ ក្នុងការដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជា ។