អ្នកនាំពាក្យគណបក្សកាន់អំណាចបានព្រមានថាអាជ្ញាធរកំពុងរង់ចាំការសម្រេចចុងក្រោយរបស់តុលាការកំពូលដើម្បីចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ប្រសិនបើតុលាការនេះសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងចំពោះបទចោទដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយ។នេះគឺជាការឆ្លើយតបរបស់អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ទៅកាន់ប្រធានសមាជិកសភាគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ដែលបានគូសបញ្ជាក់កាលពីម្សិលមិញថាមហាបាតុកម្មអាចកើតមានប្រសិនបើលោក កឹម សុខា ត្រូវបានចាប់ខ្លួន។