ត្រឡប់ក្រោយ

លោក សុខ ឥសាន៖ រាជរដ្ឋាភិបាល ចេះគិតគូរកសិករ CNRP មិនបាច់ចេះប្រាប់ទេ

 

អ្នកនាំពាក្យ គណបក្សប្រជាជន កម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងថា គណបក្សសង្គ្រោះជាតិ (CNRP) ​មិនចាំបាច់ប្រាប់ឲ្យរាជរដ្ឋាភិបាល ជួយសង់បំណុល ប្រជាកសិករនោះទេ គឺរាជរដ្ឋាភិបាលចេះគិតគូរ ដោះស្រាយតាំងពីយូរមកហើយ ។ អ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងបែបនេះ បន្ទាប់ពី លោក គឹម សួរភីរិទ្ធ តំណាងរាស្ដ្រ CNRP បានស្នើរាជរដ្ឋាភិបាលកម្ពុជា ជួយសងបំណុល ប្រជាកសិករ ដែលជំពាក់ធនាគារ ដែលយកលុយមកទិញ របស់របរប្រើប្រាស់ សម្រាប់បង្កបង្កើនផល កសិកម្ម ។ លោក សុខ ឥសាន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ថា “មិនបាច់គណបក្សសង្គ្រោះជាតិ ប្រកាសទេ គណបក្សប្រជាជន កម្ពុជា លោកដឹងហើយ មិនបាច់ធ្វើយកគួរសមទេ បានតែសំដីអត់បានធ្វើ តែគណបក្សប្រជាជន និងរាជរដ្ឋាភិបាល ធ្វើពិតប្រាកដមែន”។ អ្នកនាំពាក្យ បន្ដទៀតថា កសិផលចុះថោក CNRP មិនបាច់ចេញមុខមកបញ្ជា ឲ្យធ្វើអ្វីនោះទេ ព្រោះ CPP គិតគូរជារៀងរាល់ថ្ងៃ ទៅហើយ ។ ទាក់ទងទៅនឹងតម្លៃកសិផលធ្លាក់ចុះនេះ បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្រោយពីត្រឡប់ មកពីប្រទេសចិនវិញ ​បានសម្តែងនូវការខ្វាយខ្វល់ ជាខ្លាំង ហើយសម្តេចកំពុងតែរិះរក មធ្យោបាយ ដោះស្រាយ ផងដែរ៕ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា