ត្រឡប់ក្រោយ

សមាជិកក្រុមប្រឹក្សា​ស្រុក​នៃបក្ស​ប្រឆាំង​ថា​សមត្ថកិច្ច​ហាម​មិន​​ឲ្យធ្វើដំណើរ

មន្រ្តីក្រុមប្រឹក្សាមកពីបក្សប្រឆាំងនៅស្រុកកោះអណ្តែត ខេត្តតាកែវ អះអាងថាសមត្ថកិច្ចស្រុកបានឃាត់ខ្លួនលោកមិនឲ្យធ្វើដំណើរចេញពីភូមិ ដោយលើកមូលហេតុថាលោកមិនបានសុំការអនុញ្ញាតពីអាជ្ញាធរក្នុងការធ្វើដំណើរ។សមាជិកក្រុមប្រឹក្សាស្រុកកោះអណ្តែតបក្សសង្រ្គោះជាតិ លោក អឹម វ៉ោន បានឲ្យវីអូឌីដឹងថា លោកត្រូវបានសមត្ថកិច្ចស្រុកកោះអណ្តែតសហការជាមួយសមត្ថកិច្ចស្រុកទ្រាំង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៦ យកទៅសាកសួរនិងធ្វើកំណត់ហេតុ ខណៈដែលលោកធ្វើដំណើរតាមម៉ូតូក្នុងគោលបំណងមកលេងបងប្អូននៅភ្នំពេញនិងចូលរួមការប្រជុំសមាជិកបក្សសង្គ្រោះជាតិ។  ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា