ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រី​កាត់​ដីចម្ការ​កៅស៊ូ​របស់​រដ្ឋ​នៅ​រតនគិរី​ជូន​ពលរដ្ឋ ១២៦០ គ្រួសារ

 


​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានសម្រេច​កាត់​ដីចម្ការ​កៅស៊ូ​របស់​រដ្ឋ ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន ១២៦០ គ្រួសារ នៅក្នុង​ខេត្តរតនគិរី​។ ការសម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ក្នុងអំឡុង​ពេលដែល​សម្តេច​ធ្វើ​យុទ្ធនា​ការចុះ​មូលដ្ឋាន ហើយ​ថ្ងៃនេះ​លោកនាយក​រដ្ឋមន្ត្រី កំពុង​ស្ថិតនៅ​ខេត្តរតនគិរី​។
ដី​ដែល​ប្រមុខ​រដ្ឋាភិបាល កាត់​ជូន​ពលរដ្ឋ ១២៦០ គ្រួសារ​នោះ នៅ​ភូមិ​ចំនួន​៥ គឺ​ភូមិ​លេខ​១ ភូមិ​លេខ​២ ភូមិ​លេខ​៣ ភូមិ​លេខ​៤ និង​ភូមិ​លេខ​៥ ស្ថិតនៅក្នុង​សង្កាត់​កា​ចាញ ស្រុក​បាន​លុង ខេត្តរតនគិរី​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា  ដី​ដែល​ផ្តល់ជូន​ពលរដ្ឋ​កាន់កា​ប់​ស្របច្បាប់​នោះ កាត់​ចេញពី​ក្របខណ្ឌ​ដីចម្ការ​កៅស៊ូ​របស់​រដ្ឋ ហើយ​ប្រគល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​ដី​ជាក់ស្តែង​ដែល​ពួកគេ​បាន​កាន់កាប់​រស់នៅ​ជា​យូរ​ឆ្នាំ​មកហើយ​៕ប្រភពថ្មីៗ

 

 

https://thmeythmey.com/index.php?page=detail&ctype=article&id=44510&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា