អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា សំណើរបស់លោក លឺ ឡាយស្រេង មានលក្ខណៈលម្អៀង ហើយជាការចាប់បង្ខំព្រះមហាក្សត្រឱ្យចូលរួមនយោបាយ។ លោកថា ដើម្បីដោះស្រាយរឿងនេះលោក លឺ ឡាយស្រេង គួរតែណែនាំ ដល់មេដឹកនាំគណបក្សប្រឆាំង ឱ្យចេះគោរពច្បាប់ល្អជាង។លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាអ្នកនយោបាយជើងចាស់ នាថ្មីៗនេះបានដាក់លិខិតថ្វាយព្រះមហាក្សត្រ ដើម្បីឱ្យព្រះអង្គមានព្រះរាជអន្តរាគមន៍ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដែលលោកចាត់ទុកថា កំពុងមានភាពតានតឹង។ប្រភពFRESHNEWS
http://www.freshnewsasia.com/index.php/en/34446-2016-09-16-02-48-45.html