ក្រោយពីអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) លោក បាន គីមូន បានសម្តែងក្តីព្រួយបារម្ភ ពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិ នៅកម្ពុជានោះ ត្រូវបានអ្នកនាំពាក្យ គណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងតបទៅវិញថា ការបញ្ចេញមតិនៅកម្ពុជា មានលក្ខណៈខ្លាំង ពិសេសមានស្ដង់ដារជាងគេ ក្នុងពិភពលោក។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងបែបនេះ បន្ទាប់ពី វិទ្យុ VOA បានចេញផ្សាយនៅថ្ងៃ១៦ កញ្ញា ថា លោក បាន គីមូន បានអំពាវនាវ ឲ្យមានការគោរពសិទ្ធិមនុស្ស នៅកម្ពុជា ខណៈដែលស្ថានការណ៍នយោបាយ កំពុងតានតឹងខ្លាំងនៅកម្ពុជា ដែលគេមើលឃើញថា មានការរិតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិ និងព្រួយបារម្ភ ពីការរំលោភសិទ្ធិមនុស្ស ផងដែរ។ប្រភពដើមអម្ពិល