សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមជាផ្លូវការហើយ នៅព្រឹកថ្ងៃសុក្រនេះ ទាក់ទងនឹងការកាត់ទោសលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ កាលពីពេលថ្មីៗនេះ លោក កឹម សុខា ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» ដែលតុលាការចាត់ទុកថាជាបទល្មើសជាក់ស្តេង។សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាកម្លាំងសមត្ថកិច្ចឲ្យយកសាលក្រម ទៅបិទនៅមុខផ្ទះលោក កឹម សុខា នាពេលព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។ បើតាមច្បាប់ ក្រោយរយៈពេល១ខែនៃការជូនដំណឹងនេះ សាលក្រម នឹងចូលជាស្ថាពរ។
លោក ហែម សុជាតិ មេធាវីមួយរូប ក្នុងចំណោមមេធាវីទាំងប្រាំរូប ដែលការពារក្តីឲ្យលោក កឹម សុខា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមេធាវី នឹងដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីរារាំងការអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក បន្ថែមថា សាលាដំបូងរាជធានីភ្នំពេញ ត្រូវតែផ្អាកការអនុវត្តសាលក្រមរបស់ខ្លួនសិន នៅពេលដែលក្រុមមេធាវីប្តឹងទៅសាលាឧទ្ធរណ៍។ប្រភពថ្មីៗ