លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាមិនមានវិបត្តិនយោបាយផ្ទៃក្នុងនោះឡើយ ប៉ុន្តែ លោកថា មានតែលោក កឹម សុខា ត្រូវតុលាការកាត់ទោសប៉ុណ្ណោះ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលថ្ងៃម្សិលមិញ ជាការឆ្លើយតប ទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ekareach Thach ដែលបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះស្រាយវិបត្តិផ្ទៃក្នុងរវាងអ្នកដឹកនាំខ្មែរ ដើម្បីឲ្យស្ថានភាពនយោបាយបច្ចុប្បន្នបានធូរស្រាលឡើងវិញ។