ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ បាតុកម្ម! ចរចា! បើអញចរចា ឆ្កែសុទ្ធ

 

លោកនាយករដ្ឋន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា គ្មានទេការចរចា ប្រសិនបើគណបក្សប្រឆាំងនៅតែព្រមានធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលវិលចូលតុចរចានោះ។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងវិទ្យាស្ថានជាតិអប់រំនៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានថ្លែងថា គណបក្សប្រឆាំងគំរាមគណបក្សកាន់អំណាចឲ្យចូលតុចរចារចា ប៉ុន្តែលោកថាមិនអាចទៅរួចនោះទេ។ លោកថ្លែងថា៖ “គំរាមគេធ្វើបាតុកម្មដើម្បីចរចា! អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់ ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយឲ្យស្រួល បាតុកម្ម! ចរចា! បើអញចរចា ឆ្កែសុទ្ធហាស! ប្រាប់ឲ្យហើយទៅ!កន្លែងតែមួយគត់ គឺសភា។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា